ទំនាក់ទំនងការផ្សាយ ០៩៧ ៦២០ ១១១១
លោក ម៉េីង លីដា ជាអ្នកជំនាញខាងរត់ការកាត់ឆ្វៀលដីរដ្ឋមកជាដីឯកជន ! ជាពិសេសនៅក្នងខេត្តព្រះសីហនុធ្លាប់ត្រូវបានសមត្ថកិច្ច នគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ឃាត់ខ្លួននៅឆ្នាំ២០១៨ ពាក់ព័ន្ធបណ្តឹងលើករណីគំរាមកំហែងយកកិត្តិនាមរបស់លោកជំទាវ ញ៉ែម សាខន ភរិយា សម្តេចក្រឡាហោម ស ខេង ទៅបង្ខំលោកមេឃុំបិតត្រាំង ឈ្មោះ មាច ចន្ទ ឱ្យចុះហត្ថលេខាលើពាក្យស្នើសុំចុះបញ្ជី ។
ស្ងាត់ៗ មិនដឹងថាលោក ម៉េីង លីដា ចេញពីពន្ធនាគារនៅពេលណាទេ បច្ចុប្បន្នគាត់បានក្លាយជាអភិបាលរងខេត្តប៉ៃលិនយ៉ាងហំហាន និងកំពុងរត់ការកាត់ឆ្វៀលដីរដ្ឋជាង ៣,០០០ ហិកតា នៅស្រុកវាលវែង ខេត្តពោធិសាត់ តំណាងឲ្យមនុស្សរាប់រយនាក់ ដែលក្នុងនោះមានឈ្មោះអ្នកធំៗមួយចំនួនផងដែរ ។
លោក ម៉េីង លីដា បានឲ្យអ្នកសារព័ត៌មានមួយចំនួនផ្សាយវាយប្រហារអាជ្ញាធរខេត្តពោធិសាត់ ជាពិសេសផ្សាយដាក់សម្ពាធឲ្យអាជ្ញាធរចេញលិខិតទទួលស្គាល់ដីពួកគាត់ទៀតផង ។ អាជ្ញាធរខេត្តពោធិ៍សាត់បានបង្ហេីបឲ្យដឹងថា ខេត្តគ្មានដីឯណារាប់ពាន់ហិកតាឲ្យទៅលោក ម៉េីង លីដា ទេ ! បេីចង់បានដីរដ្ឋមានតែសុំទៅរាជរដ្ឋាភិបាល ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មិនអាចសុំការបកស្រាយពីលោក ម៉េីង លីដា បានទេ ដោយសារគ្មានលេខទូស័ព្ទទំនាក់ទំនង ៕
