Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

ដំណឹងក្នុងស្រុក

បុរសម្នាក់ ប្តឹងមេប៉ុស្តិ៍សង្កាត់លេខ៣ ខេត្ត្តព្រះសីហនុទៅបីស្ថាប័នឱ្យជួយរកយុត្តិធម៌ ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួន ប្រើហិង្សាធ្វើទារុណកម្មលើរាងកាយដោយខុសច្បាប់

Oplus_131072

ទំនាក់ទំនងការផ្សាយ ០៩៧ ៦២០ ១១១១
ព្រះសីហនុៈ ពលរដ្ឋស្លូតត្រង់រងគ្រោះម្នាក់ បានដាក់ពាក្យប្ដឹង លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទៅបីស្ថាប័នផ្សេងៗគ្នា គឺប្ដឹងទៅ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ និងអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យជួយរកយុត្តិធម៌ បន្ទាប់ពីរូបគាត់ត្រូវបានមន្ត្រីនគរបាលចាប់ឃុំខ្លួនមួយយប់ដោយគ្មានទោស និងបានប្រើហិង្សាលើរាងកាយយ៉ាងធ្ងន់ធ្ងរបង្ខំយកចម្លើយ ប៉ុន្តែមកដល់ពេល នេះរយៈពេលជាច្រើនថ្ងៃហើយគេពុំទាន់ឃើញមានចំណាត់ការអ្វីឡើយពីស្នងការដ្ឋាននគរបាលខេត្ត ខណៈ លោកនាយមេប៉ុស្តិ៍ នៅតែអង្គុយធ្វើការដូចគ្មានរឿងអ្វីកើតឡើង។

ដោយអាងខ្លួនជា មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ និងបក្ខពួកបួននាក់ទៀត បានចាប់ពលរដ្ឋវាយខ្នោះដោយគ្រាន់តែរោទ៍សំឡេងម៉ូតូកង់បីឮបន្ដិច ហើយក៍ឈានដល់បង្កទំនាស់ពាក្យសម្ដីគ្នាកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ខណៈនោះលោកមេប៉ុស្ដិ៍ ក៍បានយកជនរងគ្រោះទៅបង្ខាំងវាយដំ ធ្វើទារុណកម្មទាត់ធាក់ឱ្យរងរបួសធ្ងន់ធ្ងរ ជាំថ្លើម ជាំសួត។ បន្ទាប់មកលោកមេប៉ុស្តិ៍ បានបញ្ជូនជនរងគ្រោះទៅពិនិត្យទឹកនោមដើម្បីរកសារធាតុញៀន តែលទ្ធផលអវិជ្ជមាន ក៍បញ្ជូនទៅ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ។ នគរបាល ក្រុងព្រះសីហនុ ក៍ពិនិត្យទឹកនោមម្តងទៀត ជាលទ្ធផលអវិជ្ជមានដដែល ដោយទំនងជារកធាតុផ្សំនៃបទល្មើ
សពុំឃើញ ក៍បានដោះលែងជនរងគ្រោះមកវិញនៅព្រឹកថ្ងៃបន្ទាប់នោះព្រមទាំងស្នើសុំកុំឱ្យប្ដឹងផ្ដល់ថែមទៀតផង។

ជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្វើការសំណូមពរទៅអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ឱ្យផ្ដន្ទាទោសលោកមេប៉ុស្តិ៍ឈ្មោះ អ៊ុក ផាន់ណារ៉េត និងបក្ខពួកដាក់ពន្ធនាគារទៅតាមច្បាប់ ព្រមទាំងទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលរបួសចំនួន២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានដាក់ទៅ ស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ហើយបន្ទាប់ពីជនរងគ្រោះបានចេញពីមន្ទីរពេទ្យបង្អែកខេត្ត គាត់ក៍បានបន្តប្ដឹងទៅសាលាខេត្តព្រះសីហនុ នៅថ្ងៃទី
២៩ ខែកក្កដា ឆ្នាំ២០២៤ ហើយនិងប្ដឹងទៅអគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ គ្រប់ពាក្យបណ្ដឹងគឺសុទ្ធតែមានវាយត្រាចូលទាំងអស់ បានន័យថាទាំងអយ្យការតុលាការខេត្ត សាលាខេត្ត និងអគ្គស្នងការនគរបាលជាតិ សុទ្ធតែទទួលពាក្យបណ្ដឹងរួចហើយ។

ក្នុងពាក្យបណ្ដឹងទៅ អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពលរដ្ឋរងគ្រោះបានប្ដឹង លោកមេប៉ុស្តិ៍ និងបក្ខពួក៤នាក់ទៀតពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថា នឹងសម្លាប់ ជេរប្រមាថជាសាធារណៈ និងពីបទចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់។

អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់តាម ប្រព័ន្ធតេឡេក្រាម កាលពីរៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ថាករណីខាងលើនេះ បើយោងចំណាររបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គឺជូនឯកឧត្តមស្នងការនគរបាល ខេត្តព្រះសីហនុ «ដើម្បីពិនិត្យ និងផ្តល់របាយការណ៍»។

​មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ លោក អ៊ុក ផាន់ណារ៉េត បានបដិសេធ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយកន្លងមកថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើនោះទេ។

ចំណែកក្រុមគ្រួសារជនរងគ្រោះឪពុកម្ដាយ និងជីដូន មានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានក្នុងស្រុកថា លោកមេប៉ុស្តិ៍ បានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើជនរងគ្រោះបែបសាហាវឃោរឃៅណាស់។ ដូច្នេះពួកគាត់ស្នើសុំឱ្យ ស្ថាប័នតុលាការ សូមមេត្តាផ្ដន្ទាទោសជនបង្កទៅតាម ច្បាប់កុំឱ្យលើកលែងឱ្យសោះ។ ពួកគាត់ក៍បានស្នើសុំទៅ អភិបាល ខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់ការទៅលើបុគ្គលរំលោភអំណាចនេះឱ្យខាងតែបាន។

គួររំឭកថា យោងតាមក្រមព្រហ្មទណ្ឌ ការចាប់ឃាត់ខ្លួនជនណាម្នាក់លុះត្រាតែមានធាតុផ្សំបីគឺ ទីមួយ គេនិយាយពីច្បាប់ ថាតើជននោះប្រព្រឹត្តខុសច្បាប់ទេ ? ទីពីរ គេនិយាយពីអង្គហេតុ ថាតើជននោះបានប្រព្រឹត្តមែនទេ ? ទីបី គេនិយាយពីផ្លូវចិត្ត ថាតើជននោះមានចេតនាប្រព្រឹត្ត ឬ អចេតនា ? ដូច្នេះបើជនរងគ្រោះខាងលើមានបទល្មើសជាមួយធាតុផ្សំទាំងបីមែន តើហេតុអ្វី អធិ
ការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោះលែងនោះមកវិញ ? ហើយបើមិនមានធាតុផ្សំបទល្មើសទាំងបីទេចុះហេតុអ្វីលោកមេប៉ុស្តិ៍ សង្កាត់លេខ៣ ចាប់ពលរដ្ឋវាយខ្នោះធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅដូច្នេះទៅវិញ ? ៕

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ដំណឹងក្នុងស្រុក

មណ្ឌគិរី : ពលរដ្ឋប្រមាណជ...