Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

ពិភពលោក

មហាសេដ្ឋីចិនម្នាក់ផ្តល់ថវិកាដល់ពលរដ្ឋនៅក្នុងភូមិកំណើតខ្លួនម្នាក់ៗ១ពាន់៤រយដុល្លារ

Oplus_131072

បើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីចិនលោក រីឆាដ លីវ (Richard Liu) ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស JD.com បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន១,៤០០ដុល្លារដល់ពលរដ្ឋម្នាក់ៗ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅក្នុងភូមិកំណើតរបស់លោក ដើម្បីតបស្នងសងគុណដល់ពួកគេ ដែលបានបរិច្ចាគមូលនិធិដល់ការចាប់ផ្តើមអាជីពរបស់លោកកាលពីប៉ុន្មានទសវត្សរ៍មុន។

កាសែត South China Morning Post របស់ចិនបានរាយការណ៍ថា ជារៀងរាល់ឆ្នាំ លោក លីវ អាយុ៥០ឆ្នាំតែងចែកអំណោយនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅស្រុកកំណើតរបស់លោកនៅភូមិលីវហ្គ័ងមីង នៅក្នុងខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ដោយកាលពីឆ្នាំមុនមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ៦,៦ពាន់លានដុល្លាររូបនេះបានទៅលេងភូមិនេះ និងបានចែកអាវ និងអាហារដល់អ្នកស្រុក​។

ប្រពៃណីនៃការចែកអំណោយរបស់មហាសេដ្ឋីនេះបានឆ្លុះបញ្ចាំងពីការដឹងគុណរបស់លោកចំពោះអ្នកភូមិ ដែលបានរួមគ្នាបរិច្ចាគប្រាក់៥០០យ័ន និងស៊ុត៧៦គ្រាប់ ដើម្បីជួយផ្តល់មូលនិធិដល់ការសិក្សានៅសាកលវិទ្យាល័យរបស់លោកកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយថា ជំនួយរបស់មិត្តភក្តិប្រុសៗរបស់លោកនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់លោកក្នុងការឈានជើងទៅកាន់ពិភពលោកសព្វថ្ងៃនេះ៕

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ដំណឹងក្នុងស្រុក

មណ្ឌគិរី : ពលរដ្ឋប្រមាណជ...