Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

Uncategorized

ឯកឧត្តម វុី សំណាង ដាក់បទបញ្ជាមិនឲ្យមានរថយន្តដឹកទំនិញគ្រប់ប្រភេទបិទស្លាកVIP បិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង

Oplus_131072

អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានដាក់បទបញ្ជាទៅដល់លោកស្នងការនគរបាលខេត្ត ជាពិសេសប៉ូលីសចរាចរណ៍ ត្រូវតែហាមឃាត់ និងមិនត្រូវឱ្យមានតទៅទៀតឡើយ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាក ហ.ជ លើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង ត្រូវបកចេញ ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ចំពោះរថយន្តដឹកទំនិញទាំងអស់ ដែលមានស្លាកVIP មានបិទស្លាក ហ.ជ គឺត្រូវដកចេញទាំងអស់នៅលើកញ្ជក់ឡាន មិនត្រូវអោយមាន។ ហើយរថយន្តដែលដឹកសំពីងសំពាង ដូចជាឡានទូរីសដែលដឹកទំនិញដាក់ឥវ៉ាន់ខ្ពស់ៗ យើងត្រូវតែហាមឃាត់ និងអប់រំណែនាំពួកគាត់មិនត្រូវដឹកទំនិញបែបនេះទៀតឡើយ ព្រោះវាងាយនឹងគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរួមដំណើរលើផ្លូវជាមួយគ្នា។ ដូច្នោះត្រូវពិនិត្យឱ្យបានម៉ត់ចត់ឡើងវិញ ។

ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ថា ទន្ទឹមនឹងការត្រួតពិនិត្យចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាក ហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង ប៉ូលិសចរចារណ៍ត្រូវពង្រឹងការត្រួតពិនិត្យប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវតែត្រួតពិនិត្យគ្រឿងញៀនថែមទៀតផង ដើម្បីធានាឱ្យការគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឱ្យនៅមកត្រឹមកម្រិតទាបជាអប្បបរិមាណ ៕

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ដំណឹងក្នុងស្រុក

មណ្ឌគិរី : ពលរដ្ឋប្រមាណជ...