Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

ដំណឹងក្នុងស្រុក

ស្ងាត់ៗពលរដ្ឋផ្អើលឈុល រឿងគម្រោងចេញប្លង់ដីធ្លាក់ពីលើមេឃនៅខេត្តមណ្ឌលគិរី

Oplus_16908288

មណ្ឌគិរី : ពលរដ្ឋប្រមាណជាង២០០គ្រួសារ ដែលមានលំនៅឋាន ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ក្រោយម៉ូតែលសែនមនោរម្យ) ប៉ុន្មានថ្ងៃមកនេះបានសម្ដែងការភ្ញាក់ផ្អើល និងងឿងឆ្ងល់ បន្ទាប់ពីដឹងថា ដីធ្លីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផល ត្រូវបានគេរត់ការធ្វើប្លង់រឹងយកធ្វើកម្មសិទ្ធិយ៉ាងស្ងាត់កំបាំង ។

ពលរដ្ឋទាំងនោះ ខ្លះអះអាងថា បានទិញដីពីបងប្អូនជនជាតិដើមភាគតិចដោយផ្ទាល់ ខ្លះបានទិញតៗគ្នា ហើយបានមករស់នៅនិងអាស្រ័យផលជាក់ស្ដែងម្នាក់ៗមិនក្រោមពី ៥-៦ ឆ្នាំឡើយ ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានផងដែរ ។

Oplus_16908288

បើតាមពួកគាត់ថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមការងារខេត្តក៏បានចុះវាស់ក្បាលដីឲ្យពួកគាត់ផងដែរ ហើយក្រោយ មកក៏មានការកោះហៅប្រជុំដោយគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្ត   និងមានភាគីលោក ឈាង ប៉ាក់សួរ ចូលរួមដែរ តែដោយពុំុំមានវត្តមានឈ្មោះ សាន សូត្រ ដែលភាគីលោក ឈាង ប៉ាក់សួរ ថា ជាអ្នកលក់ដីឲ្យខ្លួន។ កិច្ចប្រជុំគ្រានោះក៏មិនអាចយកជាការបាន។

ប៉ុន្តែស្ងាត់ៗពេលនេះបែរជាលេចដំណឹងថា ឈ្មោះ ឈាង  ប៉ាក់សួរ បានរត់ការទៅដល់ក្រសួងដែនដីនគររូបនីយកម្ម ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៍បានចារឯកភាពនៅលើលិខិតលេខ ៣៤ ៥០ ដនស /ខទ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤ ឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យទៅឱ្យឈ្មោះ ឈាង ប៉ាក់ សួរ ទៀតផង ដែលវាជារឿងគួរឲ្យខកចិត្តបំផុត សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅកាន់កាប់អាស្រ័យផលជាច្រើនឆ្នាំហើយនោះ។

Oplus_16908288

ករណីនេះត្រូវបានពលរដ្ឋអះអាងថា អាចឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពុំបានជ្រាបគ្រប់ជ្រុងជ្រោយពីស្ថានភាពដីធ្លីនេះ និងម្យ៉ាងអាចថ្នាក់ក្រោមពុំបានបញ្ជូនរបាយការណ៍ពិតប្រាកដ ឬបញ្ជូន តែរបាយការណ៍ភូតកុហក់ទៅឯកឧត្តម ។

ប៉ុន្តែយ៉ាងណាក្ដី ដើម្បីសន្តិភាព ចៀសផុតពីការផ្ទុះឡើង នៃសង្គ្រាមដីធ្លីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រុមប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់តាំងក្រុមការងារមកពិនិត្យសិក្សាពីស្ថានភាពជាក់ស្ដែងសិន សឹមមានការសម្រេចដោយសុភវិនិច្ឆ័យជាក្រោយ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គូភាគី ៕

Oplus_16908288

Oplus_16908288

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ព័ត៌មានសំខាន់

បើតាមប្រភពពីសហព័ន្ធស្រូវ...